លោកអធិការក្រុងប៉ោយប៉ែត លោក សៅ សារឿនបានចុះធ្វើការណែនាំនិងធ្វើកិច្ចសន្យា នៅកាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) អំពីបញ្ហា បេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ខុសច្បាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា...

0

 លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ បើទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ហ៊ានអនុវត្តន៍ ខុសពីផ្លូវច្បាប់ និងមានការចុះបង្ក្រាប !!!



  ខេត្តបន្ទាយមានជ័យ : បន្ទាប់ពី ទទួលព័ត៌មាន ក៏ដូចជា បណ្ដាញសង្គមព័ត៌មាន បានផ្សព្វផ្សាយ នូវទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) អំពីបញ្ហា បេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ខុសច្បាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ។ 

  


   លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឱ្យ ចុះសិក្សា ជាបន្ទាន់ នូវបញ្ហាមួយនេះ ។

   


  ក្រោមពីទទួល បទបញ្ជាភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានចាត់ កម្លាំងនគរបាលការិយាល័យជំនាញ ចុះទៅដល់ទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។






   បន្ទាប់ពី ចុះដល់ទៅទីតាំងការស៊ីណូ កម្លាំងនរគបាលនៃអធិការក្រុងប៉ោយប៉ែត បានធ្វើអប់រំ ណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យា ដល់ ម្ចាស់ទីតាំង នូវបញ្ហា ខាងលើ បើសិនជាមានករណី ដូចនៅក្នុង បណ្ដាញសង្គមព័ត៌មានលើកឡើង ជាបន្តទៀត កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែត និង អនុវត្តន៍ ទៅតាមផ្លូវច្បាប់ ចុះបង្ក្រាប ភ្លាមៗ តែម្ដង ៕ ដោយ វឌ្ឍនា វីរៈ ជាតិ

Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top