អាចោលចិត្តសឿងអស់ល័ក្ខហ៊ានលួចទូរសព្ទដៃពីហាងអ៊ុតសក់នៅក្រុងប៉ោយប៉ែតដែលល្បីថាម្ចាស់ហាងជាស្រីស្អាតលើសបបរកញ្ញាចក្រក្រវ៉ាទៅទៀត....

0

 អាចោលចិត្តសឿងអស់ល័ក្ខហ៊ានលួចទូរសព្ទដៃពីហាងអ៊ុតសក់នៅក្រុងប៉ោយប៉ែតដែលល្បីថាម្ចាស់ហាងជាស្រីស្អាតលើសបបរកញ្ញាចក្រក្រវ៉ាទៅទៀត....



ក្រុងប៉ោយប៉ែត : នាវេលាម៉ោង 3:00 រសៀលថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2022ចោលចិត្តសឿងអស់ល័ក្ខហ៊ានបានលួចទូរសព្ទដៃពីហាងអ៊ុតសក់នៅក្រុងប៉ោយប៉ែតបានសម្រេច រួចក៏បន្តឡើងឡានតាក់ស៊ីម៉ាកស្តារិចពណ៌ខ្មៅ គោលដៅទីរង្វង់មូល 58 ឆ្ពោះទៅស្វាយ ខេត្តបន្ទាយមានជ័យ ប៉ុន្តែអកុសលកុំទាន់ដល់គោលដៅផងម្ចាស់ទូរសព្ទក៏បានទៅទាន់ដោយបច្ចេកវិទ្យាទូរសព្ទដៃកាន់តែទំនើប និងបានភ្ជាប់អាយខ្លៅផងនោះ ក៏ឃាត់រថយន្តម៉ាកស្តារិចពណ៌ខ្មៅនិងមនុស្សបាននៅចំណុចផ្សារគុត្តសត នៅវេលាម៉ោង 5 និង 30 នាទីល្ងាច ។ ក្រោយពីឃាត់រថយន្តម៉ាកស្តារិចពណ៌ខ្មៅនិងជនដែលលួចទូរសព្ទដៃម៉ាក iphone ស៊េរីទំនើបរួចម្ចាស់ទូរសព្ទដៃក៏បានសាកសួរដំណើរដើមទង ហើយក៏ចិត្តទន់ដោយពាក្យសុំអង្វរក ម្ដាយឈឺគ្មានលុយព្យាបាលទើបដាច់ចិត្តលួចបែបនេះ ក្រោយពីសាកសួរចោលអស់លក្ខណ៍រួចមក ធ្វើឲ្យម្ចាស់ទូរសព្ទកើតមានចិត្តបុណ្យមិនយកទោស រឺ ប្ដឹងសមត្ថកិច្ចនោះទេ ចាត់ទុកធ្វើបុណ្យសង្ឃឹមថ្ងៃក្រោយនឹងឈប់ដើរលួចគេលួចឯងអញ្ចឹងទៀត ហើយក៏ឱ្យចោរធ្វើដំណើរតាមរយៈតាក់ស៊ីម៉ាកស្តារិចពណ៌ខ្មៅបន្តដំណើរទៅមុខទៀតជាធម្មតា គាត់សុំយកត្រឹមតែទូរសព្ទប៉ុណ្ណោះ។បញ្ជាក់:ម្ចាស់ឡានតាក់ស៊ីម៉ាកស្តារិចពុំបានដឹងថាអ្នកហៅឡានជិះជាចោរនោះទេ។











Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top