ឧត្តមសេនីយ៍ទោ សេង​ ធារិន មេបញ្ជាការរង នាយ​សេនាធិការ​ យោធភូមិភាគទី៥​ តំណាងឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ឯក​ សំអូន​ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំគណ:ប្រតិភូយោធភូមិភាគទី៥បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយប្រតិភូកងទ័ពភាគទី 1 ថៃ

0

 កងទ័ពយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាគទី១ថៃ ជួបប្រជុំរឹតចំណងសម្ព័ន្ធមេត្រីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ!!!


(បន្ទាយមានជ័យ)​៖នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង​ ធារិន មេបញ្ជាការរង នាយ​សេនាធិការ​ យោធភូមិភាគទី៥​ តំណាងឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ឯក​ សំអូន​ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំគណ:ប្រតិភូយោធភូមិភាគទី៥​ និងមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម​ អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្ត​ខេត្តបន្ទាយមានជ័យ​ ចូលរួមក្នុងកិច្ច​ប្រជុំ ជាមួយប្រតិភូកងទ័ពភូមិភាគទី១ថៃ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ​ និងអភិបាលខេត្តស្រះកែវ នៅក្នងបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ "ប៉ោយប៉ែត-ខ្លងលឹក"។


គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគទី១ថៃ​ រួមមាន:

១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ​ ឡើង។

២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។

៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន។






ឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ​ ​ក៏បានថ្លែងអរគុណដល់ប្រទេសកម្ពុជា ដែលបានជួយជនជាតិថៃក្នុងហេតុការអគ្គីភ័យឆាបឆេះសណ្ឋាគារ ហ្គ្រែនដាយមេននៅក្នុងក្រុងប៉ោយប៉ែតកន្លងមក ។ឧត្តមសេនីយទោ​ សេង​ ធារិន​ បានស្នើសុំដល់ភាគីថៃជួយទប់ស្កាត់ កុំឲ្យមានអ្នកនយោបាយប្រទេសទាំង២ យកព្រំដែនធ្វើជាបញ្ហានយោបាយ ព្រោះថាបញ្ហាព្រំដែនជាភារកិច្ចនៃកងកម្លាំងនៃប្រទេសទាំងពី។ 




កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាស ប្រកបដោយភាពស្និទ្ធស្នាល រីករាយ មិត្តភាព និងភាតរភាព៕






Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top