លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៏ផ្លូវគោកក្រុងប៉ោយប៉ែតបន្តចុះធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជា

0

ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៏ផ្លូវគោកក្រុងប៉ោយប៉ែតបន្ត


ចុះធ្វើការអប់រំណែនាំដល់បងប្អូនអាជីវករលក់ដូរ នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដែលដាក់តាំងលក់ដូរ ចតម៉ូតូ រថយន្ត និងម៉ូតូកង់បី



 បង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈនឹងណែនាំដល់បងប្អូនអាជីវករ ដាក់លក់ដូរឲ្យមានរបៀបរៀបរយ និងបងប្អូនដែលជិះម៉ូតូមកផ្សារទិញអីវ៉ាន់ចតម៉ូតូឲ្យមានរបៀបរៀបរយផងដែរ។




Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top