លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១៥០នាក់ ព្រមទាំងបាននាំយកអំណោយកុំព្យូទ័រ (Computer)ចំនួន១៥គ្រឿង ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥សាលាបន្ថែមទៀត ដែលខ្វះខាតុំព្យូទ័រសំរាប់បម្រើការងារក្នុងសាលារៀន ជាអំណោយលោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្ងៃទី24 ខែមករា ឆ្នាំ2023 ។
ការនាំយកអំណោយកុំព្យូរទ័រផ្តល់ជូនសាលាចំនួន១៥សាលា ក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមាមជ័យ និងក្រុមការងារអមដំណេីរ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក លោកមេឃុំទាំង០៦ សរុបជិត២០០នាក់ ប្រារព្វធ្វេីឡេីងនៅសាលប្រជុំសាលាស្រុកភ្នំស្រុក។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ថា ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។
លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថា ជាការពិត លោកគ្រូ-អ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនខ្លាចនឿយហត់ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា មានការងារល្អ។ បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ វិស័យអប់រំ ក៏មិនអាចមានរីកចម្រេីនដូចសព្វថ្ងៃនេះដែរ។ ជាមួយការរីកចម្រេីនលេីវិស័យអប់រំ ជាវិស័យអាទិភាពទីមួយ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន វិស័យអប់រំបានរីកចម្រេីនយ៉ាងខ្លាំង សម្តេចបានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង ប្រជុំជន ឬទីជនបទឡេីយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ។
នាឱកាសនោះ ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន១៥សាលាហេីយនោះ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ។ ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយក ខោអាវកីឡាចំនួន៥០០កំប្លេ ផ្តល់ជូនសាលាទាំង១៥, បាល់ទះ
១០ គ្រាប់, បាល់ទាត់ ២០ គ្រាប់, សំណាញ់បាល់ ៦ ឈុត, ស្រោមដៃកីឡា ១២ គូរ, លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សរុប១៧៥នាក់ ក្នុងម្នាក់ទទួល សារ៉ុង១។
សូមបញ្ជាក់ផងដែរថា ទូទាំងស្រុកភ្នំស្រុកមានសាលារៀនសរុបចំនួន ៥៣សាលា ក្នុងនោះ វិទ្យាល័យចំនួន៣សាលា, អនុវិទ្យាល័យចំនួន៤, បឋមសិក្សាចំនួន៤២សាលា, មត្តេយ្យចំនួន២សាលា។ ហេីយការនាំយកកុំព្យូទ័រផ្តល់ជូនសាលារៀននៅស្រុកភ្នំស្រុកនេះគឺជាលេីកទី២ហេីយ។
ថ្ងៃអង្គារ ៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦
ត្រូវនឹងថ្ងៃទី24 ខែមករា ឆ្នាំ2023