លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាល ចំនួន៣៩៨នាក់ រថយន្តទឹក២១គ្រឿង ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត..

0

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាល ចំនួន៣៩៨នាក់ រថយន្តទឹក២១គ្រឿង ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត..



ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង៦:១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ចំណុចមុខសណ្ឋាគារអូរមាស តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានអគ្គីភ័យឆេះរាលដាលផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នងការខូចខាតយ៉ាងធ្ងន់ធ្ងរ។



ក្នុងកិច្ចប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់បញ្ជូនកម្លាំងនគរបាលចំនួន៣៩៨នាក់ ដឹកនាំដោយលោកស្នងការរង ចំនួន៤រូប គឺលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលផែនសេនាធិការ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលសណ្តាប់ធ្នាប់សាធារណ: លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ទទួលផែនការងារអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ ជាតិពុល និងអគ្គីភ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។



បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន២១ គ្រឿង  និងប្រើប្រាស់រថយន្តសង្គ្រោះ០៦គ្រឿង រួមមានៈ -រថយន្តស្នងការដ្ឋាននិងអធិការក្រុង.ស្រុកចំនួន ១១គ្រឿង -រថយន្តសាលាក្រុងចំនួន០១គ្រឿង -រថយន្តក្រុមហ៊ុនកាស៊ីណូ ចំនួន០៣គ្រឿង -រថយន្តភាគីថៃចំនួន០៦គ្រឿង

-រថយន្តសង្គ្រោះបន្ទាន់ ចំនួន៦គ្រឿង -ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលស្រុកអូរជ្រៅ រងរបួសស្រាល០១នាក់។

បច្ចុប្បន្នភ្លើងបានរលត់ទៅវិញទាំងស្រុងហើយ ប៉ុន្តែលោកស្នងការ បានបន្តចាត់កម្លាំងការពាររក្សាសន្តិសុខ ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋដែលរងគ្រោះ -បានចាត់កម្លាំងរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍តាមដងផ្លូវសាធារណៈឲ្យដំណើរការធម្មតា -ចាត់កម្លាំងជំនាញបច្ចេកទេស វិទ្យាសាស្ត្រ ដើម្បីសួរនាំស្រាវជ្រាវពីមូលហេតុដែលបង្ករឲ្យមានអគ្គីភ័យនេះឡើង។




ក្នុងហេតុការណ៍នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង និងបានសុំជំនួយរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះពីអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ មកជួយពន្លត់ផងដែរ៕














Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top