កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបាន​ចំនួន៦នាក់ ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះយកម៉ូតូ១គ្រឿងនៅសង្កាត់ផ្សារកណ្ដាល ..

0

ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែត ដោយមានការ​យកចិត្តទុកដាក់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមបញ្ជារផ្ទាល់ពី លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ជនសង្ស័យចំនួន៦នាក់ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះ៣នាក់យកម៉ូតូ១គ្រឿងនៅសង្កាត់ផ្សារកណ្ដាល ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌក ធ្វើការ​ឃាត់ខ្លួន និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ។

   យោងតាមការបញ្ជាក់ ពី លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យចំនួន៦នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖ 

១.ឈ្មោះ ជិន ចក់ ភេទប្រុសអាយុ១៧ឆ្នាំ 

២.ឈ្មោះ សុះ ដារី ភេទប្រុសអាយុ២៣ឆ្នាំ 

៣.ឈ្មោះ ផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ 

៤.ឈ្មោះ ថា បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ 

៥.ឈ្មោះ វង់ សាវន ភេទប្រុសអាយុ១៦ឆ្នាំ 

៦.ឈ្មោះ មើយ ស៊ីម៉េង ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។




   លោកបានបន្តថា នៅវេលាម៉ោង ៩:៣០នាទីយប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ទើបកន្លងទៅថ្មីៗនេះ នៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជនសង្ស័យ ១ក្រុមមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿងមានកាំបិតបានជិះម៉ូតូតាមជនរងគ្រោះ រួចហើយក៏ធ្វើសកម្មភាពធាក់ម៉ូតូ និង កាប់ ទៅលើជនរងគ្រោះ ព្រមទាំងបានយកម៉ូតូ១គ្រឿងទៅបាត់ផងដែរ ។








  ជនរងគ្រោះមានគ្នា៣នាក់ ៖ 

១.ឈ្មោះ ដៀប បញ្ញា ភេទប្រុសអាយុ១៦ឆ្នាំ 

២.ឈ្មោះ វ័ន រ៉ាយុក ភេទប្រុសអាយុ១៦ឆ្នាំ 

៣.ឈ្មោះ ឆន សុវណ្ណថៃ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសែសិន សង្កាត់អូរអំពិល ក្រុងសិរីសោភ័ណ។


  លោកអធិការក្រុងប៉ោយប៉ែត បានបញ្ជាក់បន្តទៀត

ថា ៖ ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានចាត់កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារហូត ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះនិងដាវសាំម៉ូរ៉ៃ១ដើមក្នុងនោះជនសង្ស័យ៤នាក់ឃាត់នៅក្រុងប៉ោយប៉ែត និងជនសង្ស័យ២នាក់ទៀតឃាត់ខ្លួននៅស្រុកអូរជ្រៅនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

   បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ កម្លាំងនគរបាលជំនាញ ក៏នាំយកមកសាកសួរ តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យពួកគេបានធ្វើសកម្មភាពមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿងដោយប្រើប្រាស់ដាវសាំម៉ូរ៉ៃធាក់ម៉ូតូបណ្តួលហើយមិនបានកាប់ទៅលើជនរងគ្រោះនោះទេគឺយកខ្នងកាំបិតកាបមិនអោយមុតនោះទេ ផ្អែកទៅលើ វត្ថុតាងនិងចម្លើយសារភាព ក្រុមជនសង្ស័យ កម្លាំងនគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top