បុរស២នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនរួមជាមួយវត្ថុតាងគ្រឿងញៀន...

0

ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃសុក្រ​៩កេីត ខែពិសាខ​ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៣​វេលាម៉ោង១៧:០០នាទី មានប្រជាពលរដ្ឋ​បានខលមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ថាមានមនុស្សប្រុស ស្រី ចេញចូលបន្ទប់ជួល មួយកន្លែងសង្ស័យមានការ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

   បន្ទាប់ពីទទួល ព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ ផ្នែកប្រឆាំងគ្រឿងញៀនចុះទៅដល់គោលដៅ ភ្លាមៗក៏ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ១.ឈ្មោះអឿន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ។ ពេលនោះកម្លាំងសមត្ថកិច្ចបានសុំធ្វើការត្រួតពិនិត្យរកឃើញមាន។


 ១.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣កូនថង់តូច។ 

២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៧០គ្រាប់ក្រោយមកទៀតវេលាម៉ោង ០០:២០នាទី ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យើងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ឈ្មោះឈូ ឈៀក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ នៅចំណុចមុខកាសុីណូ(ហ្គ្រេន ទីង)ដែរស្ថិត នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។



    ពេលនោះកម្លាំងសុំធ្វើការត្រួតពិនិត្យរកឃើញមាន៖

១.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០១ថង់ធំល្មម និង០៤កូនថង់តូច។ 

២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន(១២០០គ្រាប់) និង(ថ្នាំគ្រាប់ពណ៌ ប៉ៃតងចំនួន១២គ្រាប់)។ 

៣.ដែកកេះ០១។ 

៤.កាបូបស្ពាយជំហៀងមួយ។ 

៥.ទូរស័ព្ទដៃមួយគ្រឿង ម៉ាក់(L.MAX)។ ជំនាញសុំឃាត់ខ្លួន ដើម្បីបន្តស្រាវជ្រាវ និងកសាងសំនុំរឿងបញ្ជូនតាមនិតិវិធី ៕

Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top