បុណ្យបញ្ចុះខណ្ឌសីមា កាន់អង្គ និងឆ្លងសមិទ្ធផលនានា វត្តរតនៈសុខសាន្តត ហៅអូរខៃដនស្ថិតនៅភូមិសុខសាន្តសង្កាត់និម្មិតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ...

0


បុណ្យបញ្ចុះខណ្ឌសីមា កាន់អង្គ និងឆ្លងសមិទ្ធផលនានា វត្ត រតនៈសុខសាន្ត ហៅអូរខៃដនស្ថិតនៅភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តស្ទាយមានជ័យ...

នៅថ្ងៃអាទិត្យ  ២កើត ខែជេស្ធ  ឆ្នាំថោះ បញ្ញាស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣  នៅវត្តរតនៈសុខសាន្ត  អូរខៃដន ស្ថិតនៅក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ព្រះសង្ឃអាចារ្យគណៈកម្មការម្ចាស់  វេនទាំង១៤និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន នៅក្នុងនិងក្រៅប្រទេស បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា ឆ្លងសមិទ្ធផលនានានៅក្នុងវត្តអូរខៃដន ដែលពិធីដ៏ធំជាងគេនេះនឹងប្រារព្ធធ្វើឡើងចំនួនប្រាំមួយ ទៅប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែឧសភាឆ្នាំ២០២៣។ថ្ងៃដំបូងមានរៀបចំដង្ហែដុំនិមិត្ត សីមាត្រៃបរិក្ខារដើរជុំវិញក្រុងប៉ោយប៉ែត ត្រូវត្រឡប់មកតម្កល់ទុកក្នុងវត្តវិញនិងបានរៀបចំក្រុងពាលី ដង្ហែដុំនិមិត្តសីមាប្រទក្សិណជុំវិញព្រះវិហារចំនួនបីជុំ និងវេដុំនិមិត្តសីមា និង រោងឧបោសថ  ព្រះវិហារថ្មីប្រគេនដល់ព្រះសង្ឃព្រមទាំងបានបន្តរៀបចំពិធី ពុទ្ធភិសេកព្រះពុទ្ធបដិមានិងព្រះវិហារ។ព្រះគ្រូព្រហ្មមូលី ណយ ណេត ទីប្រឹក្សាផ្ទាល់សម្ដេច នន្ទ ង៉ែតសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រតនៈសុខសាន្ត អូរខៃដនព្រះអង្គបានមានសង្ឃដីកាថា




 ព្រះវិហារដែលពុំទាន់បានបញ្ចុះខណ្ឌសីមាព្រះវិហារនោះពុំទាន់មានលក្ខណជាឱបោសថថាគារពេញលេញនៅឡើយនោះទេ។ចំពោះពុទ្ធសាសនិកជនខ្មែរព្រះវិហារទៅជាទីសេនាសេនៈដ៏សំខាន់ជាងគេបំផុតក្នុងវត្តអារាមដោយហេតុថា  ជាឱបោសថថាគារសម្រាប់ព្រះភិក្ខុសង់បំពេញពិធីសាសនានានាតាមប្រពៃណីព្រះពុទ្ធសាសនា។ ម្យ៉ាងវិញទៀតបុណ្យបញ្ចុះខណ្ឌសីមាជា បុណ្យឆ្លងមួយដ៏មហោឡាឫកបំផុតសម្រាប់ប្រជាជនកម្ពុជាចូលរួមចាប់មគ្គផលកុសលផលបុណ្យដោយក្ដីរីករាយសប្បាយនឹងរំពឹងថានឹងបានទទួលនូវទស្សនទានយ៉ាងច្រើនលើសលប់ពុំខាន។ព្រះគ្រូណយ ណេតបនមានសង្ឃដីកាបន្តថា បុណ្យបញ្ចុះខណ្ឌសីមាធ្វេីឡើងរយៈពេលប្រាំមួយទៅប្រាំពីរថ្ងៃ ហើយក្នុងថ្ងៃ នីមួយៗបានរៀបចំពិធីទៅតាមបែបគន្លងនៃព្រះពុទ្ធសាសនា  លុះដល់ថ្ងៃសៅរ៍៨កើ៩តខែជេស្ឋ បញ្ញាស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងអាចទី២៧ ខែឧសភា ឆ្នាំ២០២៣បានរៀបចំពិធីជួបសំណេះសំណាលចែកអំណោយនិងកាត់ឫសសីមាព្រះវិហារថ្មីដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ខ្ពង់ខ្ពស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតទេពវង្សសម្តេចសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា៕



















Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top