សកម្មភាពប្រចាំថ្ងៃរបស់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតចេញល្បាតនៅពេលរាត្រីបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលប៉ោយប៉ែត!!!
ក្រុងប៉ោយប៉ែត៖នៅយប់ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដោយមានការចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយ ចុះធ្វើការចេញល្បាតជាប្រចាំ នឹងចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតចេញល្បាតនិងចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលប៉ោយប៉ែត បានបញ្ជាក់ទៀតថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតចេញល្បាតដើម្បីរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបង្ការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសក្មេងទំនើបអុកឡុកធ្វើអោយប្រជាពលរដ្ឋភិតភ័យ ក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលប៉ោយប៉ែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់បងប្អូនមានអសន្តិសុខសូមរាយការមកកាន់កងកម្លាំងនៅជិតផ្ទះរបស់បងប្អូនរស់នៅឬសូមទំនាក់ទំនងមកកាន់លេខ ០៩២ ២៨ ២៨ ៨៤ដើម្បីឲ្យកងកម្លាំងចុះអន្តរាគមន៍បានទាន់ពេលវេលា។