ពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់បណ្ណាល័យ១ខ្នងក្រោមអធិបតី
ភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនាប៉ាន់ខែម ប៊ុនថន នៅក្នុងស្រុកកំរៀង!!!
បាត់ដំបង៖នៅព្រឹកថ្ងៃពុធ ១៤កេីត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន បានអញ្ជេីញជាអធិបតីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រេីប្រាស់បណ្ណាល័យ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងវត្តត្រៃសិក្ខារាមកំប្រង់ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
ដោយមានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ភូ ធា អភិបាលរង តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម វ៉ា ឈូដា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀង និងលោក ភឿ គីមហ៊ាង អគ្គនាយកក្រុមហ៊ុន ស៊ីអេច គីមហ៊ាងភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក ព្រមទាំងមានការនិមន្ត និងអញ្ជេីញចូលរួមពីសំណាក់ ព្រះព្រហ្មជោតិ សែម សុមុនី ព្រះគ្រូចៅអធិការវត្តត្រៃសិក្ខារាមកំប្រង់ ព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន យុវជន យុវតី មកពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំរៀង យុវជន ក.១៥៧ស្រុកកំរៀង យុវជនក្មេងវត្តស្រុកកំរៀង យុវជនស្រលាញ់សន្តិភាពស្រុកកំរៀង លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជិត ១ពាន់នាក់។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃ និងជូនចំពោះ លោកយាយ លោកតា មន្ត្រីរាជការ សប្បុរសជន លោកគ្រូ អ្នកគ្រូ យុវជន យុវតី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅក្នុងពិធីនេះផ្ទាល់ ក៏ដូចជានៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងទាំងអស់គ្នា។
ឯកឧត្តមបានបញ្ជាក់ថា គ្រប់ពេលវេលាប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះភាពសុខសាន្ត និងការអភិវឌ្ឍន៍លេីគ្រប់វិស័យ ទាំងអាណាចក្រ ពុទ្ធចក្រ វិស័យសាសនា និងវិស័យនានា ដេីម្បីបង្កេីតសុខុដុមនីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាយេីង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ជាយូរអង្វែង។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានសម្តែងការព្រះអរគុណ និងអរគុណចំពោះព្រះសង្ឃ សប្បុរសជនគ្រប់រូបដែលមានសទ្ធាជ្រះថ្លានិងកម្លាំងសាមគ្គីជាអនិសង្ឃក្នុងការចូលរួមកសាងសមិទ្ធផលនានា ពិសេសសមិទ្ធផលក្នុងវត្តត្រៃសិក្ខារាមកំប្រង់នេះជាសក្ខីភាពស្រាប់។ ដូច្នេះសូមបងប្អូនជួយគ្នាបន្តទៀត ដេីម្បីរួមនិស្ស័យជាកុសលផលបុណ្យជាមួយគ្នាបន្តទៅខាងមុខទៀត។
នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន បាននាំយកអំណោយរួមមាន៖ អង្ករ២តោន មី១០០កេះ និងបច្ច័យចំនួន១០លានរៀល ដែលជាទេយ្យទាន និងជាបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
ក្រៅពីនេះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន ក៏បានឧបត្ថម្ភថវិកាដល់សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំរៀង ៥០ម៉ឺនរៀល យុវជន ក.១៥៧ ស្រុកកំរៀង ៥០ម៉ឺនរៀល យុវជនក្មេងវត្ត ស្រុកកំរៀង ៥០ម៉ឺនរៀល យុវជនស្រលាញ់សន្តិភាព ស្រុកកំរៀង ៥០ម៉ឺនរៀល កងពលថ្មេីរជេីងលេខ៥៣ ថវិកា១លានរៀល ក្រុមគ្រូពេទ្យប្រចាំការ ៥០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ៥០ម៉ឺនរៀល កម្លាំងនគរបាលការពារ ៥០ម៉ឺនរៀល និងប្រជាការពារ ៥០ម៉ឺនរៀល៕