ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យបានអញ្ជើញ...

0

ថ្ងៃសៅរ៍ទី៦ ខែកក្កដា ឆ្នាំ២០២៤គណបក្សប្រជាជនកម្ពុជាសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨មិថុនា១៩៥១_២៨មិថុនា២០២៤)ក្រោមអធិបតីភាពឯកឧត្តម បោនប៊ិន ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ គណៈកម្មាធិការបក្សខ២៦-២និងជាប្រធានក្រុមការងារចុះជួយសង្កាត់អូរជ្រៅ និងសមាជិកសមាជិកា លោក ពេសរិយាស័ក សមាជិកអចិន្ត្រៃយ៍គណបក្សក្រុងនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ ដែលមានសមាជិកគណបក្សចូលរួមចំនួន ២៣០នាក់។
ក្នុងឱកាសសំណេះសំណាលរួចឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានសង្កាត់អូរជ្រៅ និងសហការី បានបន្តអញ្ជេីញទៅពិនិត្យមើល ដីទីតាំងត្រៀមសាសង់ស្នាក់ការគណៈបក្សសង្កាត់អូរជ្រៅនិងសមិទ្ធផលផ្លូវមួយខ្សែទើបក្រាលគ្រួសក្រហមដែលក្រុមការងាររួមគ្នាជួយដល់ពលរដ្ឋនៅមូលដ្ឋានសំរួលចរាចរណ៍។
  លោក វ៉ាជីម ណារ៉េត ប្រធានបក្សសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សំដែងសេចក្តីរីករាយត្រេកអរ ថ្លែងអំណរគុណ ដល់លោក បោន ប៊ិន ប្រធានក្រុមការងារថ្មី និងសហការី ដែលបានរួមគ្នាជួយដល់ពលរដ្ឋក្នងមូលដ្ឋានរបស់ខ្លួន ។










Post a Comment

0 Comments
Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !
To Top